ព័ត៌មានជាតិ

មុខសញ្ញាគាស់ផ្ទះ ៣នាក់ យ៉ាងសកម្មពេលនេះជាប់ហើយ

ភ្នំពេញៈ សមត្ថកិច្ចបង្ក្រាបក្រុមគាស់ផ្ទះយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ដោយមានការចង្អុលបង្ហាញពីលោក ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មុខសញ្ញាគាស់ផ្ទះ ចំនួន០៣នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បើកការស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបបានរហូតឈានដល់ការឃាត់ខ្លួនចំនួន០៣នាក់:
ជនសង្ស័យទី១៖ឈ្មោះ ដួង ដារ៉ាហៅអាខ្វៃអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករធ្វើទុយោទឹក។
២-ឈ្មោះ ហេង គឹមលាង ហៅ ជី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ។
ទី៣-ជនសង្ស័យឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូចសង្ស័យជាសារធាតុញៀន ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូត វត្ថុតាងចាប់យកមាន កន្រ្តៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១ ។
ក្រោយពីសួរចម្លើយបឋម ក្រោយពីធ្វេីសកម្មភាពខាងលើជនសង្ស័យបានយក គ្រឿង អលង្ការពេជ្រ ទ្រព្យសម្បត្តិ និងម៉ូតូ ដែលលួចបាននោះ យកទៅលក់ចែកគ្នាស៊ីចាយអស់ហើយ មុនពេលសមត្ថកិច្ចបង្រ្កាបបាន គឺយកទៅលេងល្បែង និងជក់គ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យ០៣នាក់ខាងលេី ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឲ្យ អធិការនគរបាលខណ្ឌចំការមនធ្វើការបំភ្លឺដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

 

មតិយោបល់