ព័ត៌មានជាតិ

អាជ្ញាធរថៃ បិទកោះចំនួនពីរ ដោយសារចំនួនភ្ញៀវលើសចំណុះ

ថៃ: រដ្ឋាភិបាលថៃបានប្រកាសបិទកោះ Similan និងកោះ Koh Tachai ភាគខាងត្បូងប្រទេសថៃ ដោយមិនអនុញ្ញាត ឲ្យភ្ញៀវទេសចរ ទៅកម្សាន្តនៅទីនោះ ក្នុងរយៈពេល៥ខែ ហើយកោះ Koh Tachai គឺជាកោះមួយក្នុងចំណោមកោះជាច្រើន និងមិនត្រូវបានបើកឡើងវិញទេ បន្ទាប់ពីការបិទប្រចាំឆ្នាំរបស់ខ្លួន។

គេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ឧសភានេះ ដោយបានស្រង់សម្តី លោក Thanya Netithammakun អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជុំកោះដែលស្រដៀងគ្នា ជាក្រុមកោះដែលល្បីល្បាញនៅសមុទ្រ Adaman ដែលនឹងត្រូវបានបិទមិនទទួលភ្ញៀវទេសចរ ចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីធ្វើឱ្យធនធានធម្មជាតិកោះនេះ វិលទៅរកសភាពស្រស់បំព្រងដូចដើមវិញ។

ទោះជាយ៉ាងណា កាលបរិច្ឆេទបើកកោះ Koh Tachai ឡើងវិញ គឺកំពុងតែស្ថិតនៅក្នុងការឆ្លើយតបទៅនិងស្ថានភាពមិនទាន់ជាក់លាក់នៅឡើយ ដោយឡែកការបិទកោះមិនទទួលភ្ញៀវទេសចរនេះដែរ គឺដោយសារតែការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយភ្ញៀវទេសចរ ពោលគឺកោះនោះផ្ទុកចំនួនភ្ញៀវទេសចរដ៏ច្រើនលើសលប់។

ពីមុនក្នុងមួយថ្ងៃៗ កោះ Koh Tachai មានសមត្ថភាពផ្ទុកភ្ញៀវទេសចរប្រមាណ ៧០នាក់។ តែឥឡូវវាកើនភ្ញៀវលើសចំណុះប្រមាណ ១ពាន់នាក់ ដែលបានសម្រុកទៅលេងកោះនោះក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។ ការស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីទទួលភ្ញៀវទេសចររាប់រយនាក់មកលេងលើកោះនេះ វាបានបង្កការគំរាមកំហែងដល់បរិស្ថាន និងទ្រព្យសម្បត្ដិធម្មជាតិ ផងដែរ។

អគ្គនាយកនៃនាយកដ្ឋានឧទ្យានជាតិថៃ ក៏បានជូនដំណឹងប្រតិបត្តិករទេសចរណ៍ អំពីការមិនទទួលភ្ញៀវមកលេងកោះ Koh Tachai បីខែជាមុន។ ប៉ុន្តែបើសិនប្រតិបត្តិករទេសចរណ៍ ទាំងឡាយណា ដែលរំលោភលើច្បាប់នេះ នឹងប្រឈមមុខ និងការចោទប្រកាន់ផ្លូវច្បាប់ និងការបាត់បង់អាជ្ញាប័ណ្ណរបស់ខ្លួន ជាដើម៕

PB210107 Bora-Bora2

មតិយោបល់