ស្វាយរៀងៈនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង៨:៥នាទី នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តស្របទិសគ្នា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងម៉ាកហ៊ីហ៊ិនដាយ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 3C-6588 (អ្នកបើកបររត់គេចខ្លួនបាត់) និងរថយន្តរងគ្រោះ
ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-6080 បើកបរដោយឈ្មោះ សោម ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរអាជីវករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (របួសស្រាល) អ្នករួមដំណើរទី១.ឈ្មោះ ចាប សុភាព ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (របួសធ្ងន់)។ អ្នករួមដំណើរទី២.ឈ្មោះ វ៉ា សេង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរជាមន្រ្តីរាជការ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀ ក្រុងស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)។
ដោយទ្បែងមានករណីគ្រោះថ្នាក់ចរាចណ៍មួយទៀត ដែលគួរឲ្យរន្ធត់ ដោយរថយន្តក្រុង និងរថយន្តកាមរីបុកគ្នា បណ្តាលឲ្យស្ត្រីម្នាក់បែកក្បាលចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ បើតាមសាក្សីឃើញហេតុការនេះ បានឲ្យដឹងថា នៅមុនពេលកើតគេឃើញ រថយន្តកាមេរី បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តក្រុង មកដល់វ៉ាជែង ទៅមុខមិនផុត បុកគូទកាមរី ក្រវីខ្ទៀតស្ត្រីម្នាក់ ចេញពីរថយន្ត ត្រូវរថយន្តក្រុងកិនចំក្បាលខ្ទិច ស្លាប់មួយរំពេច។ បច្ចុប្បន្នរថយន្តទាំង២ រក្សាទុកនៅការិយាល័យចរាចរខេត្ត៕
មតិយោបល់