ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតកំពុងរត់គេច ពីបទជួញដូរ….

កណ្ដាល: ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី នៅចំណុចក្រោមស្ពានព្រែកក្តាម ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យ៖ ចំនួន០២នាក់(ឃាត់ខ្លួន០១នាក់)
១.ឈ្មោះ ឃីម វណ្ណ: ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅក្រោមស្ពានព្រែកក្តាម មានទីលំនៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន) ។
២.ឈ្មោះ ជុំ ធានី ហៅ ឃ្នី ភេទប្រុស អាយុ ២៩ឆ្នាំ ជាមុខសញ្ញមិនរាងចាល មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន) ។

វត្ថុតាងចាប់យក៖
១.សារធាតុញៀន មេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន ០៣កញ្ចប់ ( កញ្ចប់មធ្យម០២ កញ្ចប់តូច០១) ទម្ងន់ ៣,៩៦ក្រាម
២.ទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាក អាយហ្វូនហ្វាយ០១ គ្រឿង និងណូគាចុចពិល០១គ្រឿង
៣.ប្រាក់រៀលចំនួន២១០៥០០៛
៤.ថង់សម្រាប់ច្រកវេចខ្ចប់សារធាតុញៀនមួយចំនួន
៥.កូនតុក្កតា ០១សម្រាប់លាក់ថ្នាំញៀន
៦.កូនកាបូប០១ សម្រាប់ទុកថ្នាំញៀន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់