ព័ត៌មានជាតិ

ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ វាយប្រហារផ្ទះនិងជង្រុកស្រូវ៦ខ្នង នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៥ឧសភា ២០១៦ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បានវាយប្រហារលំនៅដ្ឋាន និងជង្រុកស្រូវប្រជាពលរដ្ឋចំនួន៦ខ្នងរងការខូចខាត ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ផ្ទះ និងជង្រុកស្រូវ បណ្ដាលឲ្យខូចខាតអស់ចំនួន៦ខ្នងនោះគឺ ស្ថិតក្នុង ភូមិពង្រ-ប៉ើងដំបូលផ្ទះ អស់២ខ្នង-ភូមិក្តុល-ប៉ើងដំបូលផ្ទះអស់ចំនួន៣ខ្នង និងប៉ើងដំបូលជង្រុកស្រូវអស់ចំនួន១ខ្នង។

នគរបាល បានបន្ដទៀតថា ក្រោយពីទទួលព័ត៌មានពីករណីខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងជង្រុកស្រូវរបស់ប្រជាពលរដ្ឋ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំអំពិល និងកម្លាំងអធិការនគរបាលស្រុក ចុះទៅជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋដល់កន្លែងកើតហេតុ។

ករណីខ្យល់កន្ត្រាក់ខាងលើ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស-សត្វនោះទេ៕

IMG_3018 IMG_3017 IMG_3014 IMG_3013 IMG_3012

មតិយោបល់