ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយ៍ទី២(GS2-F2B&F5B) ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលក្បាលតំណកាបបណ្តាញតង់ស្យុងមធ្យម(BE) ដែលមានទីតាំងស្ថិតនៅ (១)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ១និង៣ និងភូមិទំនប់ថ្មី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២និង៣០នាទីរសៀល៕
មតិយោបល់