ព័ត៌មានជាតិ

បានប្ដីជនជាតិកូរ៉េ វាយធ្វើបាបប្រពន្ធខ្មែរញឹកញាប់ពេកទ្រាំលែងបាន ប្ដឹងសមត្ថកិច្ច

ភ្នំពេញ: ស្រ្តីខ្មែរម្នាក់ បានរងការវាយធ្វើបាប ពីសំណាក់ប្តីជាជនជាតិកូរ៉េ ញឹកញាប់រហូតទ្រាំលែងបាន សម្រេចចិត្តប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៍ឃាត់ខ្លួនប្ដីម្នាក់នោះ យកសួរនាំនិងចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ហើយក៏ជាលើក ទី២ហើយដែលស្រ្តីជាប្រពន្ធរត់មកសុំការអន្តរាគមន៍ពីសមត្ថកិច្ច បន្ទាប់ពីលើកមុន ស្ត្រីបានឲ្យនគរបាល ឃាត់ប្ដីនាំទៅសាកសួរ និងគ្រាន់តែឲ្យធ្វើការអប់រំតែប៉ុណ្ណោះរួចដោះលែងទៅវិញ។ ប៉ុន្តែក្រោយពេលអប់រំ និងធ្វើកិច្ចសន្យារួច ប្តីជនជាតិកូរ៉េនៅតែមិនបានគោរពច្បាប់ និងមិនបានកែប្រែខ្លួននោះឡើយនៅតែព្យាយាមវាយធ្វើបាបប្រពន្ធ ដដែលទើបពេលនេះ ប្រពន្ធអត់ទ្រាំលែងបានប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដង។

បុរសជាប្តីជនជាតិកូរ៉េឈ្មោះឃុន គីអ៊ុក អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះមានប្រពន្ធឈ្មោះសោម ពុទ្ធារី អាយុ៤៥ ឆ្នាំមុរបរលក់ចាបហួយ អ្នកទាំង២ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយអ្នកទាំងបានរៀបការជាមួយគ្នា៩ឆ្នាំមកហើយ និងមានកូនស្រីម្នាក់តែមិនបានចុះអេតាសុីវិលនោះទេ។

ស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីគាត់តែងតែបានរករឿងវាយដំគាត់ជាបន្តបន្ទាប់ ដោយមិនដឹងថាបណ្ដាល មកពីមូលហេតុអ្វីទេគឺមួយថ្ងៃៗមួរម៉ៅរហូត ហើយពេលខឹងម្ដងៗដឹងតែវាយធ្វើបាបគាត់និងវាយបំផ្លាញទ្រព្យ សម្បត្តិនៅក្នុងផ្ទះថែមទៀត។ កន្លងមកគាត់ធ្លាប់បានប្ដឹងឲ្យនគរបាលឃាត់ខ្លួននាំទៅធ្វើការអប់រំ និងធ្វើកិច្ច សន្យានៅប៉ុស្ដិ៍ចោមចៅម្ដងរួចមកហើយ ប៉ុន្តែក្រោយពេលបានរួចខ្លួនវិញ បានរករឿងវាយគាត់និងប្រើអំពើ ហិង្សាលើគាត់គួរឲ្យខ្លាច មិនព្រមកែខ្លួននិងគោរពនូវ កិច្ចសន្យា ដែលបានធ្វើនៅចំពោះមុខនគរបាល ទាល់តែសោះ។

ស្រ្តីខាងលើបានបន្តថា ផ្ទះគាត់មានលក់ចាប់ហួយ និងឡេលាបខ្លួននិងមុខ ហើយកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ មានស្រ្តីម្នាក់ទៅរកទិញឡេលាបមុខ ស្រាប់តែប្ដីគាត់បានរករឿងស្រ្តីរូបនោះ លើកដៃប្រុងវាយថែមទៀតទាំងគេមិនបានដឹងរឿងអីសោះ ចំណែកគាត់ពេលបានឃើញពីទង្វើប្ដីបែបនេះ ក៏បានឃាត់។ បន្ទាប់មកគាត់បានដើរទៅផ្ទះបាយ ដើម្បីរៀបចំបាយឲ្យប្ដីហូប ស្រាប់តែប្ដីដើរទៅតាម ចាប់បោចសក់និងដាល់គាត់បណ្ដាលឲ្យរងរបួសជាំមុខ ព្រមទាំងយកដំបងឫស្សីវាយគាត់បណ្ដាលឲ្យរង របួសជាំដៃទាំងសង្ខាង រួចទើបយកពូថៅទៅកាប់បំផ្លាញទូឈើ និងទូទឹកកកថែមទៀត។ ដោយសារតែបែប នេះហើយ ទើបគាត់អត់ទ្រាំលែងបានទៀតហើយ លើកនេះគឺសម្រេចចិត្ត សុំឲ្យនគរបាលចាត់ការតាមច្បាប់តែម្ដង៕

//youtu.be/wOHHzsAlVZU

មតិយោបល់