ព័ត៌មានជាតិ

តំបន់ខ្លះក្នុងខណ្ឌចំការមនកំពុងតែដាច់ភ្លើង!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ 304-F11 ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរចរន្តអគ្គិសនីពីបណ្តាញតង់ស្យុងទាប (LV) លើអាកាសមកបណ្តាញតង់ស្យុងទាប(LV)ក្រោមដីវិញ រហូតដល់ម៉ោង២ រសៀលថ្ងៃដដែលទើបភ្លើងប្រើឡើងវិញ៕

មតិយោបល់