ព្រៃវែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបើកកៀរម៉ូតូ៣គ្រឿង បណ្ដាលឲ្យដួល ស្លាប់ម្នាក់ភ្លាមៗ និង៧នាក់ទៀតរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្គដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
មុនពេលកើតហេតុ មានម៉ូតូមានចំនួន៣គ្រឿង ធ្វើដំណើរពីកើតទៅលិចមានគ្នាចំនួន៨នាក់៖
ម៉ូតូទី១ ម៉ាក C125 ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-0092 បើកបរដោយឈ្មោះ ហឿង ពុធ ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល អ្នករួមដំណើរ២នាក់ ឈ្មោះ ផា ដែន ភេទប្រុស អាយុ២៣ឆ្នាំ របួសស្រាល និងឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល (ម៉ូតូជិះខាងមុខគេ)។
ម៉ូតូទី២ ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ ផាត ស្នា ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្ងន់ អ្នករួមដំណើរ២នាក់ ឈ្មោះ អូន វិត ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល និងឈ្មោះ កិញ សុផាត ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល។
ម៉ូតូទី៣ ម៉ាកC125 ស៊េរី២០១៨ ពណ៌ខ្មៅ បើកបរដោយឈ្មោះ ណូ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ធុល លីហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំរបួសធ្ងន់។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4985 ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានកៀរម៉ូតូខាងលើ បណ្តាលឲ្យដួលស្លាប់ និងរបួសធ្ងន់ស្រាល (តៃកុងគេចខ្លួនបាត់)។
ភ្លាមៗផងដែរ អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសព សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុ វត្តុតាងរថយន្ត និងម៉ូតូទាំងបីគ្រឿង សមត្ថកិច្ច យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់