ព័ត៌មានកីឡា

Aubameyang ប្រហែលជាអាចទៅលេងនៅ Barcelona

Pierre-Emerick Aubameyang ត្រូវបានគេជឿជាក់ថា​ រូបគេនឹងអាចផ្លាស់ប្តូរទ្រនុំ ពី Dortmund ទៅកាន់ក្លឹបថ្មី នៅរដូវក្តៅខាងមុខនេះ។

បើតាមការចុះផ្សាយរបស់ Football Whispers Index បានបង្ហាញឲ្យដឹងថា​ កីឡាករដែលកំពុងល្បីល្បាញ​ Aubameyang អាចនឹងធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹបអ្នកមានបុណ្យ​ Barcelona នៅរដូវកាលក្រោយនេះ។ Aubameyang ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្រុមគូប្រជែងរបស់ Barcelona គឺ Real Madrid តែកីឡាកររូបនេះ ហាក់មិនទាន់ឆ្លើយតបទៅនឹងសំណើរនេះ បើទោះបីជារូបគេ ពេញចិត្តនឹងក្លឹបយក្សមួយនេះក៍ដោយ។

នៅពេល Real បង្វែរការចាប់អារម្មណ៍ទៅលើ Griezmann វិញនោះ ស្រាប់តែលេចឮព័ត៌មានមកវិញថា​ Aubameyang កំពុងមានបំណងទៅកាន់ទឹកដី Camp Nou របស់ក្រុមអ្នកមានបុណ្យ Barcelona ទៅវិញ។ វាជារឿងដ៏គួរឲ្យភ្ញាក់ ផ្អើលបំផុត ព្រោះ Aubameyang មិនដែលមានទំនាក់ទំនងជាមួយនឹងក្លឹប Barcelona ឡើយ។ ក៏ប៉ុន្តែ​វាអាចជារឿងល្អ សម្រាប់រូបគេ ខណ:ពេលដែល Adda Turan កំពុងលេចឮដំណឹងនៃការចាកចេញពី Barcelona ហើយ Aubameyang នឹងអាចជំនួសតំណែង Turan បាន។

ប្រសិនបើ​ Aubameyang អាចទៅកាន់ Barcelona មែន នោះប្រព័ន្ធប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យកាន់តែរឹងមាំ និងគួរឲ្យភ័យខ្លាច សម្រាប់គូប្រកួតរបស់ពួកគេ។ Aubameyang នឹងអាចចាប់ដៃគូលើកដំបូង ជាមួយនឹងកីឡាករ លំដាប់ពិភពលោក រួមមានដូចជា Lionel Messi, Luis Surrez និង Neymar JR នៅរដូវកាលក្រោយជាក់ជា មិនខាន៕

មតិយោបល់