Paolo Dybala តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីន វ័យ ២៣ឆ្នាំ បានបដិសេធថា រូបគេមិនមែនជា Lionel Messi ថ្មីឡើយ។
បន្ទាប់ពីការបង្ហាញនូវទម្រង់លេងយ៉ាងល្អ ជាមួយនឹងក្លឹបសេះបង្កង់ Juventus កីឡាករវ័យក្មេង កំពុងមានឈ្មោះ បោះសម្លេង និងត្រូវបានគេប្រដូចថា ជាកំពូលខ្សែប្រយុទ្ធ Lionel Messi ថ្មី នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាវិញនោះដែរ Dybala បានចេញមុខមកបដិសេធថា រូបគេមិនមែនជា Messi ថ្មីឡើយ ព្រោះសមត្ថភាពរបស់គេ មិនដល់ Messi ដែលជាកំពូលកីឡាករឆ្នើមនៅលើពិភពលោក។
Messi បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Barcelona ដូចជា Champion League, Laliga និង ពានរង្វាន់មួយចំនួនទៀត។ ចំណែក Dybala មិនទាន់ទទួលជោគជ័យ ដូច Meesi នៅឡើយទេ ព្រោះថាគេនៅក្មេងខ្ចី បទពិសោធន៍តិច ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេ។ ជាការពិតណាស់ Dybala និង Messi គឺជាមិត្តរួមក្រុមនឹងគ្នា នៅក្រុមជម្រើសជាតិអាហ្សង់ទីន ដោយពួកគេទាំងពីរ ធ្លាប់បានបំពេញភារកិច្ចយ៉ាងល្អជាមួយគ្នា។
នៅពេលដ៏ខ្លីខាងមុខនេះ Dybala និង Messi នឹងត្រូវជួបគ្នាម្តងទៀត សម្រាប់ការប្រកួត UEFA Champion League វគ្គ៨ក្រុមចុងក្រោយ ពួកគេនឹងត្រូវប្រឈមមុខដាក់គ្នាក្នុងនាមជាគូសត្រូវ៕
មតិយោបល់