ព្រះវិហារៈ លោកអធិការស្រុកសង្គមថ្មី បានប្រាប់Post News ថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចចម្ការភ្នំដុប ខាងលិចភូមិស្ទឹង ចម្លាយប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោកអធិការបន្តថា ជនសង្ស័យមានឈ្មោះ ស្រី ស្រឿន ភេទប្រុស អាយុ១៨ឆ្នាំត្រូវជាបងថ្លៃ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះ ម.ដ.ណ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះទៅដល់និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាតើការតាមនីតិវិធីច្បាប់៕
មតិយោបល់