ព័ត៌មានជាតិ

ឪកំណាច! ទះកំភ្លៀងកូនតូចអាយុប្រហែល៦ទៅ៧ឆ្នាំធា្លក់ពីលើម៉ូតូហើយដើរចេញទៅបាត់ធ្វើព្រងើយ

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូឌុបកូនប្រុសតូចម្នាក់ មានអាយុប្រហែល៦ទៅ៧ឆ្នាំ លុះដល់ចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ទះកំផ្លៀងកូនពេញទំហឹង បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរួចប្រញាប់ដើរចេញទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចដែលឈរជើងនៅខាងក្រោមស្ពាន បានឃើញជួយនាំក្មេងតូចខាងលើនេះទៅប៉ុស្តិ៍ដើម្បីសាកសួររកឪពុកម្តាយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើងយ៉ាងណានោះ យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ព្រោះនៅនឹងកន្លែងកើតហេតុ មានតែក្មេងប្រុសខាងលើ រួមនឹងម៉ូតូរបស់ឪពុកតែប៉ុណ្ណោះ៕

មតិយោបល់