ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រវឹងស្រា​ជោកជាំ​ធ្លាក់​ជង្ហុក​ដួល​ផ្កាប់​មុខ​ឈាម​ស្រោច​ពេញ​មុខ​

​ភ្នំពេញ ៖ រថយន្ត​សាមុយ​បាន​មក​ដឹក​បុរស​ម្នាក់​ដែល​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​រូបគេ​ជិះ​ម៉ូតូ មួយគ្រឿង ស្រវឹងស្រា​ជោកជាំ​ហើយ​ធ្លាក់​ជង្ហុក​ដួល​ម្នាក់​ម្នាក់ឯង​ផ្កាប់មុខ​នៅ​និង​ថ្នល់ កាលពី​វេលា​ម៉ោ ១១​និង ១០ នាទី​ថ្ងៃ​ទី​៣០​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច តាម​បណ្ដោយ ផ្លូវ​ព្រះ មុនី​រ៉េត (​លេខ​២១៧) ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប្រភព​ព័៍ត៌មាន​ពី​អ្នករត់ម៉ូតូឌុប​និង​អ្នកឃើញ​ហេតុការណ៍​នេះ​បាន​អោយដឹងថា មុនពេល​កើត ហេតុ​គេ បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-9964 បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ពី​ទិស​ដៅ​លិច ទៅ​កើត ដោយ​ក្នុង ស្ថានភាព រេ​ចង្កូត​ពេញ​ផ្លូវ​ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង លើ​ក៏បាន ធ្លាក់​ជង្ហុក​មួយ ធំ​ធ្វើអោយ​ម៉ូតូ ដួល បោក​អ្នកជិះ​ម៉ូតូ​ផ្ទប់​និង​ផ្កាប់មុខ​នៅ​និង​ថ្នល់​បណ្ដាលអោយ​បែក​មុខ​ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ភ្លាមៗ​នោះ​គេ​ក៏​បាន​ឃើញ​រថយន្ត​សាមុយ​មួយគ្រឿង បាន​មក​ដឹក ជនរងគ្រោះ នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ក៏​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​នេះ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​រង់ចាំ​ម្ចាស់​មក​ទទួល​យក​វិញ​៕

2014-07-31_104333

មតិយោបល់