ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា នារីម្នាក់បានធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ សុំការអន្តរាគមន៍កាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០១៧ ដោយសារតែបុរសម្នាក់បានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈរូបនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១០ខែឆ្នាំដដែល នៅបន្ទប់ជួលផ្ទះឡៅតឿ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះឈ្មោះ ល ស អ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេបានគេចខ្លួនបាត់ ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរយៈពេល៣ថ្ងៃមុន រូបគាត់បានទៅមើលគេរាំលេងនៅក្នុងបរិវេនបន្ទប់ជួល ហើយគាត់ក៏បានទៅមើលគេរាំលេង ពេលនោះក៏ជួបបុរសម្នាក់ ។
ជនរងគ្រោះបានបន្តថា បន្ទាប់មកបុរសម្នាក់នោះក៏សុំលេខទូរសព្ទរបស់គាត់ លុះថ្ងៃបន្ទាប់បុរសនោះតែងតែខលមកនិយាយលេង រហូតមកវេលាកើតហេតុរូបគាត់បានកំពុងតែដេកនៅក្នុងបន្ទប់ម្នាក់ឯងស្រាប់តែបុរសនោះមកចូលក្នុងបន្ទប់ភ្លាមនោះរួបគាត់បានដេញអោយទៅវិញតែបុរសនោះមិនព្រមចេញហើយក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈតែម្តងពេលនោះរូបនាងខំប្រឹងស្រែកអោយគេជួយដែរតែបុរសរូបនោះបានខ្ទប់មាត់រហូតបានសម្រេចហើយក៏ចេញទៅបាត់ ។
បន្ទាប់ពីត្រូវជនសង្ស័យចាប់រំលោភបានសម្រេចរួចដោយសារមានធ្លាក់ឈាមខ្លាំងពេករួបគាត់ក៏ទៅមន្ទីរពេទ្យ ។ លុះរហូតដល់វេលាម៉ោង១២រំលងអាធ្រាត្រទើបខលទៅប្រាប់ប្អូនថ្លៃអោយមកមើលនៅមន្ទីរពេទ្យ ។
ជនរងគ្រោះបានបន្តថា លុះរហូតមកដល់វេលា១រសៀលទើបធ្វើដំណើរមកដាក់ពាក្យបណ្តឹងដើម្បីអោយនគរបាលអន្តរាគមន៍ ៕


មតិយោបល់