ព្រៃវែងៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តក្រុង ពីភ្នំពេញទៅហូជីមិញ មួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ មួយគ្រឿងដែលកំពុងបើកបរដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបង្ក បើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់