ព័ត៌មានកីឡា

Juventus លុត Barcelona យ៉ាងចាស់ដៃ

ក្រុមមកពីអ៊ីតាលី Juventus ​បានយកឈ្នះយ៉ាងអស្ចារ្យ លើក្រុមអ្នកមានបុណ្យ Barcelona ៣-០ នៅរំលងអាធ្រាត្រនេះ។

លទ្ធផល ៣-០ ដែល Juventus បំបាក់ Barcelona យប់មិញនេះ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ Juventus ដែលពួកគេអាចយកឈ្នះលើក្រុមខ្លាំងបំផុតដ៏មិនគួរឲ្យជឿ។ ៣គ្រាប់នេះ រកបានដោយកីឡាករ Dybala ២ គ្រាប់នៅនាទីទី ៧ និង២២ ហើយមួយគ្រាប់ទៀត រកបានដោយខ្សែការពារសញ្ជាតិអ៊ីតាលី Chiellini នៅនាទីទី ៥៥។

ជ័យជម្នះនេះ បានផ្តល់ក្តីសង្ឃឹមច្រើន សម្រាប់ Juventus ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបី Barcelona ធ្លាប់មានប្រវត្តិវាយបកយ៉ាងអស្ចារ្យក្តី។ Juventus នឹងធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមអ្នកមានបុណ្យវិញ ដោយមាន៣គ្រាប់ក្នុងដៃ ព្រមជាមួយនឹងក្តីសង្ឃឹមសម្រាប់ពួកគេផងដែរ។ Juventus អាចទប់ស្មើ ឬរបូតត្រឹម២គ្រាប់នោះពួកគេ នឹងអាចឡើងទៅកាន់វគ្គបន្តបាន៕

មតិយោបល់