កំពង់ធំៈ ដីព្រៃជាង២០០ហិកតា ត្រូវបានគេដឹងថា លោកលឹម ប៊ុនថា បានធ្វើលិខិតក្លែងក្លាយ ឃុបឃិតគ្នាជាមួយលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក រំលោភយកដីព្រៃមកធ្វើជាកម្មសិទ្ធ ព្រមទាំងបានធ្វើជាឯកសារលក់ទិញក្លែងក្លាយ ដើម្បីបន្លំភ្នែកសមត្ថកិច្ច បោកប្រាស់អភិបាលខេត្ត ដែលទីតាំងដីស្ថិតនៅ តំបន់អូគ្រញូង ភូមិប្រកូវ និងភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
មហាជនបានរិះគន់យ៉ាងខ្លាំង ចំពោះលោក អ៊ឹម ឆន ដែលមានឋានៈជាអភិបាលរងស្រុក គ្មានជំនាញក្នុងការ ធ្វើលិខិតស្នាមការងារបែបបទរដ្ឋបាល បែរជាធ្វេសប្រហែស ឡាក់ឡើយ គ្មានភាពទទួលខុសត្រូវ បណ្តែតបណ្តោយឲ្យថ្នាក់ក្រោមធ្វើលិខិតស្នាមទិញលក់ដីធ្លី ដែលជាលិខិតសំខាន់ ដូចក្មេងបៀមដៃ ដូចសម័យ៣០មុន ដែលរដ្ឋបាលក្នុងស្រុកសន្ទុកប្រៀបបាន និងបាយឡុកបាយឡរ។
តាមប្រភពព័ត៌មាន ច្បាស់ការណ៍ បានឲ្យដឹងថា ការលក់ទិញដីព្រៃដោយខុសច្បាប់នេះ ត្រូវបានលោកលឹម ប៊ុនថា ដែលមានតួនាទីដើររកម៉ូយមកទិញដីព្រៃខុសច្បាប់នេះ គឺមានភ្លើងខៀវពីលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បង្កាមទំលាប់ស៊ីញ៉េឯកសារដីធ្លីតែអ្នកលក់ ដោយចំហរត្រង់ឈ្មោះអ្នកទិញ ដើម្បីងាយស្រួល រកម្ចាស់អ្នកទិញ ដែលត្រូវបានគេស្គាល់ច្បាស់ថា នេះជាល្បិចកល់របស់លោក អ៊ឹម ឆន និងលោក លឹម ប៊ុនថា ដោយសារតែឯកសារទាំង៨ច្បាប់ មានឈ្មោះអ្នកលក់តែពុំមានឈ្មោះអ្នកទិញ និងពុំមាន ការដឹងលឺពីអាជ្ញាធរស្រុក គឺលោក អ៊ឹម ឆន បានលើបន្តុបមេភូមិ ជាអ្នកសម្រេចក្នុងការលក់ទិញ ដោយមិនខ្វល់ពី អាជ្ញាធរស្រុក និង ខេត្ត ឯកសាររបៀបនេះគេហៅឯកសារខ្មោច អ្នកទិញគឺខ្មោច។
លោក អ៊ឹម ឆន បំភ្លឺតាមទូរស័ព្ទថា ដីរបស់លោកមានត្រឹមតែ ៣៧ហិកតា តែប៉ុណ្ណោះទេ មិនមានដល់២០០ហិកតានោះទេ លោកបានបញ្ជាក់គំរាមឲ្យអ្នកព័ត៌មានថា លោកអ្នកព័ត៌មានឯងចេះអីក៏ចេះម្លេះ ឯកសារ ស្របច្បាប់ទិញលក់មានត្រឹមត្រូវម្តេចមិនចេះមើល ទៅរៀនដល់សាលាណាបានចេះម្លេះ។
ប៉ុន្តែនៅក្នុងឯកសារដីធ្លី គឺពុំមានឯកសារណាមួយ បញ្ជាក់ថាជាកម្មសិទ្ធិរបស់លោក អ៊ឹម ឆន ជាម្ចាស់ដីហើយបានទិញស្របច្បាប់នោះទេ បានសេចក្តីថា ដែលឯកសារតែបានយកមកបង្ហាញ ពុំមានឈ្មោះលោក អ៊ឹម ឆននោះទេ តែបែបជា គ្មានលក្ខណៈស្របច្បាប់បន្តិចឡើយ ប្រហែលជាចំហរចាំរកម៉ូយបានសិន នេះលោកពីលោកគាត់ចេះពេករៀនបានខ្ពស់ជាងអ្នកព័ត៌មាន។
ក្នុងនោះដែរលោកលឹម ប៊ុនថា ដែលជាមេខ្លោងគក់ជេរដី បានអះអាងថា លោកយល់ឃើញថា ឯកសារទាំងនេះមិនមានជាលក្ខណៈស្របច្បាប់មែន តែវាជាទំលាប់របស់អ្នកគក់ជេរដី ទិញលក់ ដោយមិនចាំបាច់ដាក់ឈ្មោះអ្នកទិញ និងទីលំនៅនោះទេ ហើយលោកបាននាំគេមកទិញ តែ៤ ទៅ៥នាក់ តែបើសិនជាថាឯកសារខុសយ៉ាងណា នោះគឺចាំប្រាប់ឲ្យគេកែតម្រូវតាមក្រោយទៀត ហើយចំណែកការសម្រួលដោះស្រាយនោះ គឺលោកបានណាត់ឲ្យលោក យូ រស់នៅចំការលើ និងម្ចាស់ដី៥នាក់ មកជួបជាមួយលោក ឈួន ឆោម ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាអ្នករត់ការដោះស្រាយដីធ្លីខុសច្បាប់ ដែលទង្វើបែបនេះ សង្ស័យមានភ្លើង ខៀវពីថ្នាក់ដឹកនាំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបបាន ជាព្រលែងភ្លើងខៀវដូចនេះ៕
មតិយោបល់