ព្រៃវែងៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០ នាទីយប់ មានករណីភ្លើងឆេះផ្ទះថ្ម ទំហំ ០៥×០៧ ម៉ែត្រ កម្ពស់០២ជាន់ របស់ឈ្មោះ ទូច យ័ន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ម្ចាស់ផ្ទះចំណាកស្រុកទៅធ្វើការនៅភ្នំពេញ ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
សម្ភារៈខូចខាតឬបាត់អ្វីមិនអាចរៀបរាប់បាន ដោយម្ចាស់ចំណាកស្រុក ។
អគ្គិភ័យខាងលើមិនបណ្តាលអោយមានមនុស្សរងរបួស ឬស្លាប់ ។
ករណីអគ្គិភ័យនេះ កងកម្លាំងជំនាញអគ្គិភ័យស្រុក បានចេញរថយន្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត រថយន្តអគ្គិភ័យស្រុកកំពង់ត្របែកចំនួន០១ គ្រឿង រថយន្តអគ្គិភ័យរបស់ស្រុកព្រះស្តេចចំនួន០១គ្រឿង ៕





មតិយោបល់