Post News Media ព័ត៌មានជាតិ រថយន្តមិនស្គា...

រថយន្តមិនស្គាល់ បើកបុកម៉ូតូពីរគ្រឿង ស្លាប់ និងរបួស ៥នាក់ នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតទ្បើងកាលពីវេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខចន្លោះគីឡូ១៩៥-១៩៦ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាកទិសដៅពីកំពត ទៅវាលរេញ មកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយ ម៉ូតូចំនួន០២គ្រឿង៖
ទី១. ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១A-០១៨៥ (រួមដំណើរមានគ្នាចំនួន០៣នាក់)
ទី២.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ១F-០០៨២ ( រួមដំណើរមានគ្នាចំនួន ០២ នាក់)

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស) និងរងរបួសធ្ងន់ចំនួន០៤នាក់ (ប្រុសទាំងអស់) ក្រោយកើតហេតុ រថយន្តបង្ក បានបន្តដំណើរទៅមុខបាត់៕