ព័ត៌មានជាតិ

សិប្បកម្មកែច្នៃចាក់ស្មាច់នៅតាមបណ្តោយផ្លូវជាតិលេខ៥ រងការរិះគន់ពីប្រជាពលរដ្ឋ

ភ្នំពេញៈ ទីតាំសិប្បកម្មកែច្នៃចាក់ស្មាច់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវបានប្រជាលរដ្ឋរិះគន់ថា បង្កឲ្យមានក្លិនឈួលយ៉ាងខ្លាំងពីក្លិនកាវ សាំងក្រអូប ព្រមទាំងមានម្សៅធូលីហុយនៅក្នុងខ្យល់ ដែលនាំឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ។ សិប្បកម្មកែច្នៃចាក់ស្មាច់នេះ គឺមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះបានលើកឡើងថា ពួកគាត់ធុញទ្រាំ នឹងការហិតក្លិនឈួលពីសារធាតុផ្សំគីមី គឺការលាយវត្ថុធាតុដើមទាំងនេះបានធ្វើឲ្យជះក្លិនប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ នឹងជាពិសេសទៅទៀត បង្កឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្មេងៗតូចដែលរស់នៅជុំវិញទីតាំងខាងលើនេះយ៉ាងខ្លាំងតែម្តង ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ ក៏ដូចប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ បានសំណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងការិយាល័យបរិស្ថានខណ្ឌឫស្សីកែវ មេត្តាជួយចុះមកពិនិត្យមើលទីតាំងទាំងនេះផង ព្រោះវាបានជះឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែការប្រើសារធាតុផ្សំគីមី និងក្លិនផ្សេងៗចេញពីសិប្បកម្មនេះ ព្រមទាំងបណ្តាលឲ្យខូចសុខភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកធ្វើដំណើរកាត់ផ្លូវ ៕

photo_2016-05-16_14-21-46 photo_2016-05-16_14-21-45 photo_2016-05-16_14-21-44 photo_2016-05-16_14-21-43 photo_2016-05-16_14-21-43 (2) photo_2016-05-16_14-21-42 photo_2016-05-16_14-21-41 photo_2016-05-16_14-21-40

មតិយោបល់