ព័ត៌មានជាតិ

កំពុងតែរាំសុខៗ ត្រូវជនសង្ស័យចាក់មួយដែកស្រួច ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ព្រៃវែងៈ លោកអធិការរងស្រុកកំចាយមារ បានប្រាប់Post News ថា មានករណីឃាតកម្មកើតឡើងកាលពីវេលាម៉ោង១១និង១៣នាទី រំលងអាធ្រាត្រយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ ហេល សាក់ ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិពង្រ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ បួក តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

លោកអធិការបានបន្តទៀតថា មុនពេលកកើតហេតុ គេឃើញជនរងគ្រោះកំពុងតែរាំក្នុងកម្មវិធីបុណ្យ ក៏មានទំនាស់គ្នាជាមួយនិងកូនជនសង្ស័យ លុះដល់វេលាកើតហេតុខាងលើ ត្រូវជនសង្ស័យចាក់១ដែកចុងស្រួចចំផ្នែកខាងក្រោយ បោះដៃផុតផ្នែកខាងឆ្វេងចំនួន១កន្លែងបណ្តាលឱ្យស្លាប់នៅពេលបញ្ឋូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកំចាយមារ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់។​ ចំណែកសាកសព​ ត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់