ប៉ៃលិនៈ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចុះធ្វើការឃាត់ខ្លួនជនជាតិថៃម្នាក់ ពីបទលួចឆ្លងដែនដោយខុសច្បាប់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួន នៅចំណុចភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនជាតិថៃខាងលើឈ្មោះ Phontep Chadaphat ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ រស់នៅខេត្តណាខោនរាជស៊ីម៉ា ប្រទេសថៃ ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនបរទេសរូបនេះ បន្ទាប់ពីបានឆ្លងដែនចូល មកប្រទេសកម្ពុជារួចហើយ ក៏បានបន្តដំណើរដោយថ្មើជើង រហូតមកដល់ខេត្តប៉ៃលិន និងបានស្នាក់នៅតាមវត្តអារាម អស់រយៈពេលចំនួន៥ថ្ងៃ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងអនុវត្ត និងចាត់ការតាមនីតិវិធី ៕



មតិយោបល់