ព័ត៌មានជាតិ

First News៖ រថយន្តដឹកប្រេងឥន្ទនៈ បើកប៉ះជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់តាមផ្លូវជាតិលេខ៤

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកប្រេងឥន្ទន:មួយគ្រឿង ប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់សន្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់