ព័ត៌មានជាតិ

ករណីឃាតកម្ម សង្ស័យប្ដីសម្លាប់ប្រពន្ធកំពុងរត់គេចខ្លួនពីសមត្ថកិច្ច

កំពង់ចាម: នៅថ្ងៃទី១៨ ខែកុម្ភ: វេលាម៉ោង ៦ និង ៤០នាទី មានករណីប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ត្រង់ចំណុចក្បែរមាត់ស្រះ ស្ថិតភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដំណើររឿង៖ នៅវេលកើតហេតុ មានប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះដេកស្លាប់ត្រង់ចំណុច ហើយក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយសង្ស័យជាអំពើឃាតកម្មក៏ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថាជាប្តីជនរងគ្រោះ ដែលជនសង្ស័យឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមធ្វើសកម្មភាពវាយសម្លាប់ រួចគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវក្រុមប្រឹក្សាឃុំយកទៅបញ្ចុះនៅវត្តបល្ល័ងពេជ្រ៕

មតិយោបល់