ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងប្រលះគ្នាពេញទំហឹង មនុស្ស៤នាក់របួសធ្ងន់និងស្រាល

តាកែវ: លោកអធិការរងស្រុកទ្រាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល២នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ១២៩ ក្នុងភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

លោកអធិការបានបន្តថា គេឃើញម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០៥ ពាក់ស្លាកលេខ តាកែវ1B-4901 ជិះដោយឈ្មោះ លាង ប៉ូឡូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិពង្រ ​ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសធ្ងន់) ជិះទិសដៅពីកើតទីលិច បានវ៉ាម៉ូតូម៉ាក គុបជ្រុង មិនផុតក៏ប៉ះដៃហើយរេចង្កូត មកបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី០៧ ពាក់ស្លាកលេខ 1G-1644 ជិះដោយឈ្មោះ ដន ស្រីណា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់់នៅភូមិកើតហេតុខាងលើ(រងរបួសធ្ងន់) បានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ និងអ្នករួមដំណើរឈ្មោះ ថេង ពីសី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជាមួយគ្នា​ជិះពីលិចទៅកើត ហើយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D-9166 ជិះដោយឈ្មោះ ឡៃ វ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិកើតហេតុខាងលើ(រងរបួសស្រាល) ក្នុងទិសដៅពីត្បូងទៅជើង ឡើងលើផ្លូវខេត្តលេខ១២៩A។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង៣គ្រឿងមករក្សាទុក រង់ចាំការដោះស្រាយគ្នានាពេលក្រោយ តាមនីតិវិធីច្បាប់៕

មតិយោបល់