កំពង់ចាម: លោកអធិការស្រុកព្រៃឈរបានប្រាប់ Post News Media ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១០ និង២០នាទីព្រឹក ប៉ុស្តិ៍បានទទួលព័ត៌មានផ្ទាល់មាត់ពីឈ្មោះ កែវ ផាណា អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថានៅចំនុចចំការស្វាយចន្ទីរបស់ឈ្មោះ ប៉ូច ស្រស់ អាយុ៤៥ឆ្នាំ ចំណុចទួលស្រក់ខាងលិច ភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមចំងាយ២គីឡូម៉ែត្រថាមានករណីចងកសម្លាប់ខ្លួន ។
បន្ទាប់ពីទទួលព័ត៌មានហើយ ជំនាញបានចុះទៅដល់កន្លែងកើតហេតុ បានបង្កើតគណៈកម្មាការចម្រុះ ពិនិត្យលើសាកសពឃើញថា សាកសពនេះមានឈ្មោះ ឈិន កំសត់ ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអណ្តូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
1,ផ្នែកក្បាលគ្មានស្នាកស្នាម
2,ផ្នែកកមានស្នាមរិតស្រលួតដោយខ្សែក្រវ៉ាត់
3,ផ្នែកដងខ្លួនពុំមានស្នាកស្នាម
4,ផ្នែកអវៈយវៈពុំមានស្នាកស្នាម
ឆ្លងតាមការស្រាវជ្រាវសើុបអង្កេតជុំវិញកន្លែងកើតហេតុជំនាញសន្ឋិដ្ឋានបានថា សាកសពនេះមិនមានការពាក់ពន្ធ័ទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងប្រាកដមែន ។
ក្រោយពីគណៈកម្មការពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់