ព័ត៌មានជាតិ

ទៀតហើយ! រថយន្តដឹកភ្ញៀវទេសចរណ៍ VIP Car for Rend ពន្លះរថយន្តPMខេត្តកំពង់ចាម ខ្ទេចក្បាលខាងមុខក្រឡាប់ផ្ងារជើង!

មណ្ឌលគិរី: លោក ប្រធានការិយាល័យចរាចរណ៍ ខេត្តមណ្ឌលគិរី បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកភ្ញៀវទេសចរណ៍ VIP Car for Rend បានពន្លះជាមួយនឹងរថយន្តឡិចស៊ីសពេញទំហឹង ខ្ទេចក្បាលទាំងស្រុង រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យមានមនុស្ស៣នាក់ រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកដាក់ដាំ ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ប្រធានការិយាល័យចរាចរណ៍ ខេត្តមណ្ឌលគិរី បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យខូចខាតរថយន្តធ្ងន់ទាំង២ និងមនុស្សមាន៣នាក់ រងបួសស្រាលៗ។ ចំណែកអ្នកបើកបររថយន្តម៉ាកហ្វូត ដឹកភ្ញៀវទេសចរណ៍ VIP Car for Rend មានឈ្មោះ ខឿន សារឿ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិទី៩ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រីឯអ្នកបើកបររថយន្ត ម៉ាក ឡិចស៊ីស330 មានឈ្មោះ ហុង វីរ: ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាវុធហត្ថខេត្តកំពង់ចាម ស្នាក់នៅភូមិទី៦ ឃុំវាលវង់ ស្រុកវាលវង់ ខេត្តកំពង់ចាម។

ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ និងវាស់វែង ដោយបាននាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់