ព័ត៌មានជាតិ

ចូលឆ្នាំថ្ងៃទី១ ម៉ូតូ YAMAHA ប៉ះម៉ូតូ HONDA ខ្ទេចម៉ូតូទាំងពីរ ម្ចាស់ម៉ូតូរបួសធ្ងន់ស្រាល៣នាក់

កំពង់ស្ពឺ: មន្រ្តីប៉ូលិសចរាចរណ៍ស្រុកភ្នំស្រួចបានប្រាប់ Post News Media ថា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង ៤០ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ ៤ ត្រង់ចំណុច ភូមិក្រាំងក្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៦៤ និង ៦៥ ។

ប្រភពបន្តថា មានម៉ូតូ ១ គ្រឿងម៉ាក YAMAHA CYRUS ពណ៌លេឿង គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ជុំ ស៊ឿន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិកោះកោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល បើកបរ ពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុកជាមួយ មួយម៉ូតូ ១ គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ សេរី ២០១៤ ពាក់ស្លាកលេខ សៀមរាម 1P-8058 អ្នកបើកបរឈ្មោះ កន ប៊ុនឡា ភេទប្រុស អាយុ២២ឆ្នាំ របួសស្រាល អ្នករួមដំណើរជាមួយ ឈ្មោះ សៀន ស៊ៀន ភេទ ប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិភ្នាយ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របួសធ្ងន់ ដែលបើកបរបញ្រ្ចាស់ទិសគ្នា ។

បច្ចុប្បន្ន អ្នករបួសខាងលើបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ រីឯម៉ូតូ ទាំងពីរខូចខាតធ្ងន់ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់