អាណិតណាស់ ការងារប្រាក់ខែតិចហើយ ឥលូវជួបគ្រោះថ្នាក់ត្រូវពិការដៃម្ខាងអស់មួយជីវិតទៀត!
កម្មករប្រមូលសំរាមម្នាក់ឈ្មោះ ទួច ទីន ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ ខណៈកំពុងប្រមូលសំរាមលើកដាក់រថយន្តសំរាម ត្រូវរថយន្តសំរាមគៀបដាច់ដៃតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ថ្ងៃទី២២ មិនា ២០២១ នៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅឃ្លីនិកឯកជនវាលរេញ៕
មតិយោបល់