ព័ត៌មានជាតិ

ទិដ្ឋភាពប្រជាពលរដ្ឋទៅកម្សាន្តនៅអាងទឹកកំពីងពួយ ស្រុកបាណន់ ខេត្តបាត់ដំបង នាឱកាសចូលឆ្នាំថ្មីថ្ងៃទី១

បាត់ដំបង: យោងតាមសេចក្តីជូនដំណឹងពីផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្មីថ្ងៃទី១ ផងនោះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង និងមកពីតាមបណ្តាខេត្តនានា បានមកជួបជុំគ្នាលេងកម្សាន្តតក្នុងអាងទឹកកំពីងពួយ ដែលមានទីតាំងស្ថិតក្នុង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង យ៉ាងសប្បាយរីករាយ បើទោះបីជាបច្ចុប្បន្នអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មានការប្រែប្រួលមិនទៀងទាត់យ៉ាងណាក៏ដោយ ក៏ពេលនេះជាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិផង និងសម្រាកលំហែកាយផង ជាពិសេសបានជួបជុំបងប្អូនពូមីងញាតិមិត្តជិតឆ្ងាយ ឪពុកម្តាយយាយតាកូនចៅប្តីប្រពន្ធ ដើម្បីជាការសួរសុខទុក្ខក្រោយពីរវល់ធ្វើការរកទទួលទានរៀងៗខ្លួនអស់រយៈកាលកន្លងមកនេះ ៕

មតិយោបល់