ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទរក្សាទុកចាត់ចែង ជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០៩និង ០០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកម្រើក បាន ចុះបង្ក្រាបបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង ខេត្តសៀមរាប ឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់:

១–ឈ្មោះ ឡឹក វណ្ណា ភេទ ប្រុស ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

២–ឈ្មោះ ភី ស្រីលាប ភេទស្រី ឆ្នាំកំណើត ១៩៩១ជនជាតិ ខ្មែរ មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកម្រើកក្រុង/ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន១៨កញ្ចប់ស្មើនឹងទម្ងន់៥,៣ក្រាម ទាំងសំបកឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿង ញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២៨ ខែ សីហាឆ្នាំ២០២០ ៕

មតិយោបល់