កណ្តាល: យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនជាប់ចោទម្នាក់ មានឈ្មោះ សូត ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ យោងតាមការស្រាវជ្រាវបង្ក្រាបចាប់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តកណ្ដាល ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។
ហេតុការណ៍នេះបានកើតឡើងតាំងពី ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១២ នៅចំណុច ភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៧ ចុះថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៣ របស់លោក អិន វ៉ានវិបុល ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមទទួលបន្ទុករឿងក្ដី បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សូត ឌីណា នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច រួចសមត្ថកិច្ចនគរបាលប៉ុស្ដិ៍លើកដែក បានចុះស្រាវជ្រាវរហូតចាប់ខ្លួនបានជនជាប់ចោទ សូត ឌីណា នៅចំណុចភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
បច្ចុប្បន្នជនជាប់ចោទ ខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់