ព័ត៌មានជាតិ

ម៉ូតូ MSX ប៉ះជាមួយ ម៉ូតូ HONDA DREAM ខ្ទេចម៉ូតូទាំងសងខាង ហើយម្ចាស់ម៉ូតូរបួសធ្ងន់ស្រាល៥នាក់

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅចំណុចភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥ នាក់ ។

ប្រភពបន្តថា ម៉ូតូម៉ាក MSX ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ សល វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល របួសធ្ងន់ រីឯអ្នករួមដំណើរឈ្មោះ ឈឺម យូទី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា របួសស្រាល
ពេលបើកបរមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាក Honda dream ធុន C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1F-7479បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ចង សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) ស្នាក់នៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងអ្នករួមដំណើរឈ្មោះ មោះ វីវិន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា ​(របួសស្រាល) ឈ្មោះ លាក់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសស្រាល) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរ ពាក់ព័ន្ធ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីបន្តតាមនិតិវិធី ៕

មតិយោបល់