ព្រះសីហនុ: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោះ នៅតាមបណ្តាមាត់សមុទ្រដែលស្ថិតក្នុងខេត្តព្រះសីហនុ ក៏មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិទៅកម្សាន្តច្រើនកុះករមិនចាញ់ខេត្តដទៃឡើយ ក្នុងនោះក៏មានការប្រគុំតន្រ្តី ការលេងល្បែងប្រជាប្រិយ ការលក់ដូរវត្ថុអនុស្សាវរីយ៍ ដែលធ្វើឲ្យអ្នកដែលបានទៅលេងចាំជាប់ចិត្តមិនភ្លេចទេ ៕
ព័ត៌មានជាតិ
មតិយោបល់