ព័ត៌មានជាតិ

ឆ្លងដែនពីថៃមករាំលេងនៅវត្តជ្រោយម្ទេស ដាក់ដាវសាមូរៃក្រោមកែបម៉ូតូ សមត្ថកិច្ចឆែកឃើញចាប់ចូលប៉ុស្តិ៍

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា កាលពីវេលាម៉ោង ជាង៩យប់ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ សមត្ថកិច្ចប៉ុស្តិ៍ជ្រោយម្ទេស បានឃាត់ខ្លួនយុវជនឆ្លងដែនពីប្រទេសថៃ២នាក់មករាំលេងបុណ្យភូមិនៅវត្តជ្រោយម្ទេស ភូមិជ្រោយម្ទេស ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រោះជនសង្ស័យទាំងពីរមានលាក់ដាវសាមូរៃក្រោមកែប ធ្វើឲ្យសមត្ថកិច្ចសង្ស័យក៏ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ជ្រោយម្ទេស ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់របស់លោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ៕

មតិយោបល់