ព័ត៌មានជាតិ

រន្ធត់!ស្ត្រីជនជាតិវៀតណាម២នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់និងរបួស!

ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡោះង រវាងរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងពេញទំហឹង បណ្តាលឲ្យជនជាតិវៀតណាមប្រុសស្រី២នាក់ ស្លាប់និងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦៨-១៦៩ ក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការស្រុក បានបន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តធុនមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកកៀរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1750 ដែលកំពុងបើកពីកើតទៅលិចយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សេង សាង អាយុ១៧ឆ្នាំ ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់)បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេ
ទ្យ ខេត្តពោធិ៍សាត់ និងម្នាក់ទៀតឈ្មោះ ព្រំ ស្រីម៉ី អាយុ១៨ឆ្នាំ ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដួលបោកក្បាល
ស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមៗរថយន្តបង្ក ក៏បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់