ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះបង្រ្កាបករណី លួចមានស្ថានម្ងន់ទោស (ជិះម៉ូតូកៀរធាក់ និងប្រើខ្សែរក្រវ៉ាត់ វាយប្លន់យកម៉ូតូ) ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈពីរ ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ស្រេង ថុនា ហៅគុជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ អឿង វីរៈ ហៅចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៥-ឈ្មោះ សុំ ពិសិដ្ឋ ហៅឈីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០៤គ្រឿង៕



មតិយោបល់