ក្រុមជើងខ្លាំង របស់តួគី Galatasaray បានដាក់សំណើរខ្ចីជើងកីឡាករ កូឌីវ័រ Wilfried Bony ពីក្រុមមេឃខៀវ Mancheser City។
Galatasaray បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការនាំយកនូវកីឡាករ Wilfried Bony មកកាន់ទឹកដីរបស់ពួកគេនៅរដូវកាលក្រោយនេះ។
ការដាក់សំណើរខ្ចីជើង ពីក្រុម Manchester City នេះ ធ្វើឡើងបន្ទាប់ពី Drogba អាចនឹងចាកចេញពីក្លឹបនៅរដូវកាលក្រោយនេះ។ ការនាំយក Bony មកកាន់ក្លឹបនេះ គឺជាការពង្រឹងបន្ថែមនូវតំបន់ប្រយុទ្ធឲ្យកាន់តែរឹងមាំឡើង ដើម្បីពានរង្វាន់ក្នុងប្រទេស។ ម្យ៉ាង ក្រុមGalatasaray ត្រូវការតំណែង Champion League គ្រប់រដូវកាល ខណៈក្រុមប្រជែង Fernabache ក៏កំពុងពង្រឹងសមត្ថភាពដូចគ្នា។ ក៏ប៉ុន្តែ ការដាក់សំណើរនេះ នៅមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយទេ ព្រោះ Manchester City កំពុងពេញចិត្តនឹងទម្រង់លេងរបស់ Bony តែក្រុមមួយនេះ មានខ្សែប្រយុទ្ធច្រើន ដូចនេះហើយ សំណើរចង់បាន Body នេះអាចទៅរួចសម្រាប់ Galatasaray៕
មតិយោបល់