ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស ២នាក់ ដកហូតថ្នាំញៀនចំនួន ៣៤កញ្ចប់ នៅចាក់អង្រែក្រោម

ភ្នំពេញ: កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលដឹកនាំដោយលោក ម៉េង វិមានរតនា អធិការនគរបាលរងខណ្ឌ ធ្វើការសហការជាមួយនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានធ្វើប្រតិបត្តិឆ្មក់ចុះការបង្ក្រាបគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនបុរសពីរនាក់ ដកហូតថ្នាំញៀនចំនួន ៣៤កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្នុងតំបន់មិនរៀបរយក្នុងសង្កាត់ចាក់អង្រែក្រោម។ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះដែរបានធ្វើឡើកាលពីវេលម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខកន្លែង ក្នុងតំបន់មិនរៀបរយ ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក ម៉េង វិមានរតនា អធិការងនគរបាលខណ្ឌមានជ័យបានប្រាប់ឱ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់មានទី១-ឈ្មោះ អ៊ុក សោភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ដែលស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ និងទី២-ឈ្មោះ ប៊ុន ដាវីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១១៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យតែមួយ។ ដោយទទួលបាននូវបទបញ្ជាផ្ទាល់ពីលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ កម្លាំងរបស់លោកក៏បានបើកធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចុះបង្ក្រាបលើករណីគ្រឿងញៀនជាក់ស្តែង តែម្តង។

លោកក៏បានប្រាប់បន្តទៀតថា ក្នុងពេលនេះដែរកម្លាំងរបស់លោក ក៏បានចុះប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននារសៀលនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួន ជនស្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់ខាងលើ ព្រមទាំងធ្វើការដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន ៣៤កញ្ចប់តូច រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ។

ក្រោយពីប្រតិបត្តិការណ៍ឆ្មក់ចុះបង្ក្រាបគ្រឿងញៀនជាក់ស្តែងនេះដែរ បុរសជាជនសង្ស័យជួញដូរគ្រឿងញៀនទាំងពីរនាក់ខាងលើ រួមទាំងថ្នាំញៀនទាំង ៣៤កញ្ចប់តូច និងវត្ថុតាងមួយចំនួនផ្សេងៗទៀតត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ចាក់អង្រែកក្រោម ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

photo_2016-05-16_17-06-03 photo_2016-05-16_17-06-00 (2) photo_2016-05-16_17-06-00 photo_2016-05-16_17-05-59 photo_2016-05-16_17-05-58

មតិយោបល់