ព័ត៌មានជាតិ

ស្លាប់៦នាក់ រងរបួសធ្ងន់ ១៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ ឧសភា

ភ្នំពេញ:ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក យប់៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ស្រ្តី២នាក់ រងរបួសធ្ងន់ ១៣នាក់ ស្រី៣នាក់ និងរបួសស្រាល ៣នាក់ ស្រី២នាក់។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន២៤គ្រឿង រួមមាន ម៉ូតូចំនួន ១៦គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង រថយន្តធុនធំ ចំនួន១គ្រឿង យានផ្សេងៗ ២គ្រឿង និងអ្នកថ្មើរជើង ១នាក់។

របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៩លើក (ស្លាប់ ៥នាក់) ស្រវឹង ១លើក បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) មិនប្រកាន់ស្តាំ ២លើក និងងុយដេក ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ (យប់៥នាក់)។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន៖ ផ្លូវជាតិ ចំនួន៦លើក និងផ្លូវខេត្ត-ក្រុង ចំនួន៨លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ ៧លើក រថយន្តធុនតូច ៦លើក និងកង់១លើក។

របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន៖

ខេត្តស្វាយរៀង ៣លើក ស្លាប់ស្រ្តី១នាក់ របួស៩នាក់ ស្រ្តី២នាក់
ខេត្តព្រៃវែង ២លើក ស្លាប់ ១នាក់ របួស ១នាក់
ខេត្តកំពង់ចាម ៣លើក ស្លាប់ស្រ្តី១នាក់ របួស២នាក់
ខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ១នាក់
ខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់

របាយការណ៍ បានបញ្ជាក់ថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន ២៩០៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១១៧៦ គ្រឿង និងពិន័យសរុប ១៧៣១គ្រឿង។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ៕

Image-5 image tt t

មតិយោបល់