ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះហ្គារ៉ាស់សាំងប្រេងឥន្ទនៈLHR បណ្ដាលឲ្យបុរសម្នាក់រងរបួស

បាត់ដំបងៈ នៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៦ ភូមិវត្តគ ក្រុងបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បានឆេះឃ្លាំងស្តុកប្រេងឥន្ទនៈ ដែលមានទំហំ៨ម៉ែត្រ កម្ពស់៦ម៉ែត្រ ធ្វើអំពីថ្មដំបូលប្រក់ស័ង្កសី បណ្ដាលឲ្យខូចខាតសម្ភារៈ គិតជាប្រាក់ប្រហែល២០០០ដុល្លារ សហរដ្ឋអាមេរិក នឹងឈ្មោះ ថន មីដាមីដា ភេទប្រុស អាយុ២៨ឆ្នាំ ជាមេការស្ថាននីប្រេងឥន្ទនៈ រងរបួស សន្លប់ ។

ប្រតិបត្តិការក្នុងពន្លត់ បានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២ធុងធំ ប្រើប្រាស់ទឹកអស់៣ឡាន។ មូលហេតុដែលឆេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

https://youtu.be/LLhQVffhq5I

មតិយោបល់