CarPlay របស់ក្រុមហ៊ុន Apple កំពុងតែពង្រីកឥទ្ធិពលទៅលើការប្រើប្រាស់នៅក្នុងរថយន្ត ជាមួយនឹងប្រព័ន្ធដំណើរការ iOS។ ថ្មីៗនេះ មានព័ត៌មានថ្មីដែលបានបង្ហាញពីមហិច្ឆិតារបស់ Apple ទៅលើការវិនិយោគទុកជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត។
ប៉ាតង់ថ្មីរបស់ Apple ត្រូវបានទម្លាយនៅលើអនឡាញនាថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុន Apple បានស្នើសុំប៉ាតង់ថ្មី ពាក់ព័ន្ធនឹងការបច្ចេកវិទ្យាគ្រប់គ្រងរថយន្តតាមរយៈ iPhone ដោយបច្ចេកវិទ្យានេះនឹងត្រូវបំពាក់ជាមួយនឹង CarPlay។ តាមការបញ្ជាក់បន្ថែម Apple បានគិតគួរទៅលើបច្ចេកវិទ្យានេះតាំងពីឆ្នាំ ២០១២ ប៉ុន្តែដោយសារតែពុំទាន់មានដៃគួរសហការ និងការប្រើប្រាស់ទូលំទូលាយ។
បច្ចេកវិទ្យាថ្មីនេះ គឺប្រើប្រាស់ iPhone ក្នុងការគ្រប់គ្រងរថយន្ត ដូចជាការបិទទ្វារ បញ្ជាក់ទៅលើឧបករណ៍ មួយចំនួនដែលបានបំពាក់នៅក្នុងរថយន្ត ជាដើម៕
មតិយោបល់