ភ្នំពេញៈ អគ្គិសនីកំពង់ចាម បានឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ភ្លើងមួយចំនួន នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៣៖០០រសៀល រហូតដល់ម៉ោង៥៖០០នាទីល្ងាច។
ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ អគ្គិសនីកំពង់ចាម បញ្ជាក់ថា ដោយសារសាខាពញាក្រែក ធ្វើការកាប់សម្អាតមែកឈើដែលប៉ះខ្សែបណ្ដាញបញ្ជូនរងតង់ស្យុងធម្យម២២គីឡូវ៉ុល នៅព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម និងក្រុមហ៊ុន EPS ដាំបង្គោលនៅភូមិត្រពាំងព្រីង។
អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងភ្ជាប់ចរន្តអគ្គិសនីជូនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់