ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់

ព្រះសីហនុ: មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូទិសដៅស្របគ្នាតាមផ្លូវស្ទឹងហាវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅភូមិ២ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះភាគីម៉ូតូ ម៉ាកEXCITERពណ៍ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះ ម៉ក់ សំណាស ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរនេសាទ រស់នៅក្រុម១០ភូមិ៤ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជាអ្នកបើកបរ របួស ធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបសិស្សរស់នៅក្រុម១០ភូមិ៤ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ(របួសស្រាល)។ ចំណែកភាគីម្ខាងទៀត ម៉ូតូ Honda cc១០០កូរ៉េ អ្នកបើកបរឈ្មោះជយ័ ជូប ភេទប្រុសអាយុ៤៨ឆ្នាំបុខរបរ កម្មករ សំណង់ រស់នៅភូមិ បឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ( រងរបួសធ្ងន់)។
បច្ចុប្បន្ន ជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកវត្ថុតាងរក្សាទុកនៅអធិការស្រុកស្ទឹងហាវ៕

 

មតិយោបល់