Post News Media ព័ត៌មានជាតិ ខណ្ឌដូនពេញ និ...

ខណ្ឌដូនពេញ និង ខណ្ឌទួលគោក ម៉ោង១២និង៤៥នាទីមានភ្លើងប្រើវិញហើយ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១០ និង០៤ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី 1(GS1-F4A) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនដូចជា ៖
១.មហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ
២.មហាវិថីសហព័ន្ធរុស្សី ភូមិ១០
៣.សង្កាត់ផ្សារដេប៉ូ និងសង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ។

មូលហេតុមានខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ធ្លាក់គងលើ Cross Arm ។

ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២និង៤៥នាទី ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ ៕

Loading...