ព័ត៌មានបច្ចេកវិទ្យា

ហេតុតែចង់ដឹងសុវត្ថិភាពថ្ម Galaxy S8 បុរសម្នាក់ប្រើវិធីតេស្តដ៏គួរឱ្យព្រឺព្រួចមួយ (មានវីដេអូ)

ទូរសព្ទ Galaxy S8 របស់ក្រុមហ៊ុន Samsung ពិតជាពាំនាំមកជាមួយរចនាបទប្រណិត និងទំនើបអស្ចារ្យពិបាករកគូប្រៀបមែន ប៉ុន្តែ គេមិនទាន់បានដឹងប្រាកដថា តើថ្មរបស់វាផ្តល់នូវសុវត្ថិភាពខ្ពស់កម្រិតណានោះទេ បើធៀបជាមួយ Galaxy Note 7។

នៅក្នុងខែមករា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បានប្រកាសដាក់ចេញនូវដំណើរការពិសោធ៍សុវត្ថិភាពថ្ម ៨ ដំណាក់កាលថ្មីមួយ ដើម្បីធ្វើឱ្យប្រាកដ និងស្តារទំនុកចិត្តដល់អតិថិជនរបស់ខ្លួនវិញ​ នៅចំពោះមុខស្រមាលនៃវិបត្តិសុវត្ថិភាពថ្ម Note 7 ដ៏កក្រើកកាលពីឆ្នាំមុន។

ដើម្បីចង់ដឹងពីសុវត្ថិភាពរបស់ថ្មទូរសព្ទលំដាប់កំពូលស៊េរីថ្មីនេះ ថាតើវាអាចទុកចិត្តបានខ្ពស់ប៉ុណ្ណា បុរសម្នាក់ បានប្រើវិធីដ៏គួរឱ្យស្រាវមួយដើម្បីពិសោធមើល និងចង់ដឹងថាតើនៅខាងក្នុង Galaxy S8 នោះ មានគ្រៅគ្រាវអ្វីខ្លះ។

សូមទស្សនាវីដេអូរបស់លោកនៅខាងក្រោម (អ្នកបេះដូងខ្សោយហាមមើល)៖

មតិយោបល់