ភ្នំពេញៈ ស្រ្តីជាអ្នកម៉ាស្សាម្នាក់ ត្រូវបានឃាតកវាយសម្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិ ដោយបានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និង កម្លាំងមានសមត្ថកិច្ច ក្រោយពីថ្ងៃបុណ្យ ចូលឆ្នាំថ្មីទើបតែរួចនេះ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ ៣៦៥ ផ្លូវលេខ ១៦៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សួង លីនណា អាយុ៣១ឆ្នាំ មុខរបរជានារីម៉ាស្សា សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ មុនពេលកើតហេតុ ក្រោយពីចប់ម៉ោងធ្វើការមានស្រ្តីម្នាក់ដែលជាអ្នកធ្វើការក្នុងហាងម៉ាស្សាមួយគ្នាបានមកកាន់ កន្លែង ស្នាក់នៅរបស់ពួកគេដែលនៅក្បែរនោះ។ តាមប្រភពដដែលក៏បានប្រាប់បន្តទៀតថា ពេលនោះនាងក៏បានឃើញស្រ្តីរងគ្រោះ ដេកផ្កាប់មុខក្នុងថ្លុកឈាម ក៏ស្រែកឆោឡោ និង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និង កម្លាំងមានសមត្ថកិច្ចតែម្តង។
ដោយស្ត្រីរងគ្រោះនាងជាស្រ្តីមេម៉ាយមានកូនប្រុសតូចៗចំនួន ២នាក់ រស់នៅជាមួយជីដូននៅឯខេត្តបាត់ដំបង និង មកបម្រើការងារនៅហាងម៉ាស្សាមួយកន្លែងដែលនៅក្បែរកន្លែងស្នាក់នៅរបស់នាងនេះ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញសាកសពរបស់នារីរងគ្រោះ ត្រូវបានឃាតកវាយបែកក្បាលខ្ទេច និង យកខ្សែមករឹត.កបន្ថែមផងដែរ ដើម្បីប្លន់យកគ្រឿងអលង្កា និង ទ្រព្យសម្បត្តិ មួយចំនួនផងដែរ និងប្រគល់សាកសពឲ្យទៅក្រុមគ្រួសារបញ្ជូននៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់