ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យ: លោកអធិការស្រុកបន្ទាយអំពិល បានប្រាប់ Post News Media ថាកាលពីវេលាម៉ោង៩និង១៧នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនា នៅភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ជនរងគ្រោះ ឈ្មោះ ធាន់ សុភឿស ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិយ៉ក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួសស្រាល) និងឈ្មោះ ឃុន ស៊ីន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិយ៉ក ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួសស្រាល) ។

ក្រោយពេលកើតហេតុជនបង្កបានរត់គេចខ្លួន រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងប៉ុស្ថិ៍រដ្ឋបាលអំពិល តាមឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ គៀម ហាយ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ។
២-ឈ្មោះ មិន ចេស្តា ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ។
៣-ឈ្មោះ ព្រេម រក្សា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ។

ករណីនេះ កម្លាំងជំនាញបានកសាងសំុណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់