រតនគិរីៈ លោកអធិការរងក្រុងបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ឈ្មោះ ញ៉ ភេទប្រុស ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ ទីង យ៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពង មុខរបរ ឈូសឈើ ស្នាក់នៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
លោកអធិការរងក្រុងបានលុង បានបញ្ជាក់ថា យុវជនរងគ្រោះខាងលើនេះមានវិបត្តិផ្លូវចិត្ត។
ក្រោយកើតហេតុ កម្លាំងជំនាញនៃការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានចុះទៅពិនិត្យសពជនរងគ្រោះ រួចសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាតពិតបា្រកដមែន ទើបប្រគល់សាកសពមកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់